សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Sunday, February 5, 2023

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណប្រធានគណបក្សភ្លើងទៀន ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា

kkkចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតរបស់សម្តេច។

លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងយ៉ាងដូច្នេះថា «នាងខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងកម្រងផ្កា ព្រមទាំងបច្ច័យមួយចំនួន។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានគណបក្សភ្លើងទៀន ដែលបានចាត់តំណាងគណៈប្រតិភូ មកចូលរួមគោរពវិញ្ញាណក្ខន្ធ ប្អូនស្រីបង្កើតរបស់នាងខ្ញុំ»។

សូមជម្រាបថា លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំគណបក្សនេះ ចូលអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ប្រតិភូគណបក្សភ្លើងទៀន ទទួលការស្វាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕






0 Comments:

Post a Comment