(ភ្នំពេញ)មួយរយ:ចុងក្រោយនេះ សមត្ថកិច្ច ខ័ណ្ឌដូនពេញ ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងប្រភេទ បៀអាប៉ោង ដុះស្លែរ មួយកន្លែង ក្នុងឃ្លាំងលក់រថយន្ត តាមបណ្តោយ១០២
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ ដោយមិនញញើតទោសទណ្ឌ អ្វីនោះឡេីយ។
សូមបញ្ជាក់ថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងផែមទៀតផង ។
ពលរដ្ឋបានលើកឡើងថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌដូនពេញ បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៍ ផ្លូវច្បាប់ទៅលើបនល្បែងអាប៉ោង និងបៀរដុះស្លែរ ក្នុងភូមិឃុំខាងលើ ដែលកំពុងតែដំណើរការ យ៉ាងអនាធិបតេយ្យជាទីបំផុត។
មហាជនបានលើកឡើងថា វង់អាប៉ោងដុះស្លែរខាងលើនេះ សង្ស័យអាជ្ញាធរមូលដ្ឋាន រក្សាទុកដេីម្បីប្រយោជន៍ផងមិនដឹង។
ល្បែងសងខាងលេីនេះមើលទៅ បានជារក្សាភាពស្ងៀមស្ងាត់បានល្អ មិនអនុវត្តន៍តាម បទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។
ជុំវិញករណីល្បែសុីសងខាងលើនេះ មហាជនបានសំណូមពរដល់ឯក ស ថេត អគ្គស្នងការនគបាលជាតិនិងជាស្នងការនគបាលរាជធានីភ្នំពេញនិងលោក ទៀ ចាន់ សារអធិការខណ្ឌដូនពេញ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងអាប៉ោងដុះស្លែរខាងលើនេះផងដេីម្បីឲ្យភូមិឃុំមានសុវត្ថភាព៕
អង្គភាពព័ត៌មាន (កញ្ចក់សង្គម)យើងខ្ញុំផ្សព្វផ្សាយនេះជាការជួនព័ត៌មានពីថ្នាក់ក្រោមទៅថ្នាក់លេីប៉ុណ្ណុះ ហេីយរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់អ្វីឡើយ ។







0 Comments:
Post a Comment