Thursday, July 28, 2022
ក្រសួងព័ត៌មាន បេីកកិច្ចប្រជុំ ស្ដីពី ‘’ការពិគ្រោះយោបល់លើការធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន...
kkkចំនួនអ្នកទស្សនា: ViewsSunday, July 10, 2022
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចូលរួមអបអរសាទរ ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នៃរដ្ឋបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ....
kkkចំនួនអ្នកទស្សនា: Views
កណ្តាល ៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនារសៀល ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូង និងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នៃរដ្ឋបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងថា៖ «ជាមួយគ្នានេះ ដើម្បីជាការឆ្លើយតបទៅនឹងការគាំទ្រ និងការស្រឡាញ់ពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក និងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ។ ដូចនេះសមាជិកក្រុមប្រឹក្សា សង្កាត់ដើមមៀនទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ របស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ និងត្រូវបន្តខិតខំជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់»។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ទាំងអស់ទូទាំងខេត្តកណ្តាល ជាពិសេសសង្កាត់ដើមមៀន ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)
kkkចំនួនអ្នកទស្សនា: Views
Thursday, July 7, 2022
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលានៅខេត្តព្រះវិហារ......
kkkចំនួនអ្នកទស្សនា: Views
នៅថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ មន្ត្រីរាជការជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
Wednesday, July 6, 2022
លោកចេងមុនីរាយកអំណោយជួនប្រជាពលរដ្ឋចំនូន៣គ្រូសារ......
kkkចំនួនអ្នកទស្សនា: Views
Monday, July 4, 2022
ល្បែងសុីសងមាន់ទល់តាមអនឡាញខុសច្បាប់ មួយកន្លែងអាជ្ញាធរសមត្ថកិច្ចស្រុកបាទីមិនព្រមបង្ក្រាប.....
kkkចំនួនអ្នកទស្សនា: Views
(ខេត្តតាកែវ) ប្រជាពលរដ្ឋរាយការណ៍មកសារព័ត៌មានឲ្យដឹងថា មានទីតាំងល្បែងសុីសង ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ ខុសច្បាប់ ក្នុងផ្ទះ មួយកន្លែង ដែលមានទីតំា ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងជិះសុទ្ធតែឡានមកលេង ចេញចូលមិនដាច់មិនដាច់ពេលវេលាសោះឡេីយ។
ប្រភពដ៍ដែលបានឲ្យដឹងថា ចំពោះទីតាំងនេះបានបើកដំណើរការយ៉ាងច្រើនថ្ងៃមកហើយ និងកំពុងតែបន្តសកម្មភាពលេងយ៉ាងគឃ្លើន ប៉ុន្តែបែរជាមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកអធិការនគរបាលស្រុកបាទី គួរមានវិធានការចំពោះទីតាំងល្បែងស៉ីសងខាងលេីនេះផងព្រោះរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុចដែលបានដាក់ចេញ៕
Saturday, July 2, 2022
ល្បែងសុីសងជល់មាន់តាមប្រពន្ធ័អនឡាញមួយកន្លែងលេងយ៉ាងរលូនព្រោះអាជ្ញាធមិនបង្រ្កាប......
kkkចំនួនអ្នកទស្សនា: Views
(ភ្នំពេញ) ប្រជាពលរដ្ឋរាយការណ៍ប្រាប់អង្គភាពសារព័ត៌មានអោយដឹងថាមានទីតាំងបើកលេងល្បែងសុីភ្នាល់ជល់មាន់តាមប្រពន្ធ័អនឡាញមួយកន្លែងក្នុងហាងការហ្វេដុះស្លែរយូមកហើយដែលស្ថិតក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្ននំណេញលេងបានយ៉ាងរំភេីយ។
ចំណែកអាជ្ញាធឬមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានវិញហាក់ដូចជាមិនដឹងឬក៍សំងំធ្វេីមិនដឹងដេីម្បីមិនបង្ក្រាប។
ប្រជាពលរដ្ឋរូបង្ហើបបន្តថា៖ទីតាំងបើកលេងសុីសងខាងនេះបើកដំណើរការយូណាស់មកង់ ហេីយ ហេីយលេងបានដោយរលូនទៀតផង។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់លោក ជឹម សុីថា អធិការខណ្ឌដង្កោ សូមមានវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងទល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះផង កុំបណ្តែតបណ្តោយឲ្យមានការជួបជុំប្រមូលផ្តុំនាំគ្នាល្បែងស៊ីសងបែបនេះតទៅព្រោះថាកន្លែងណាមានល្បែងសុីកន្លែនោះពិតជាមានអំពេីចោរកម្មលួចឆក់ប្លន់ក្នុងមូលដ្ខានជាក់ជាមិនខាន។
ចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ឃួងស្រេងអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញឯកឧត្តម ស ថេត អគ្គស្នងការរងជា ស្នងការរាជធានីភ្នំពេញសូមមានវិធានការដល់ក្រុមញៀនល្បែងទាំងអស់នេះផង ដេីម្បីភូមិឃុំមានសុវភាពនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
Friday, July 1, 2022
អភិបាលខេត្ត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ នៅស្រុកល្វាឯម
kkkចំនួនអ្នកទស្សនា: Views
(កណ្ដាល): ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ផ្លូវបេតុងអាមេប្រវែង ២ ០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់២តឹក ឆ្លងកាត់ភូមិបារាជ និង ភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលជាចំណងដៃថ្មី ផ្តល់ជូនប្រជាពលរដ្ឋរស់នៅ ឃុំទាំងពីរ នៃស្រុកទាំងពីរខាងលើ ប្រើប្រាស់ជាផ្លូវការ ដែលធ្វើពិធីសម្ពោធនេះ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា ការកសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែលជួយសម្រួលដល់លំហូរដោយសេរីគ្រប់ផ្នែកទាំងអស់លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានយកធនធានមនុស្សជាអាទិភាព នៅគ្រប់ដំណាក់កាល នៃយុទ្ធសាស្ត្រចតុកោណ ជាពិសេសនៅក្នុងដំណាក់កាលទី៣ និងទី៤នេះ រាជរដ្ឋាភិបាល បានកំណត់យក “ ធនធានមនុស្ស ” ជាអាទិភាពទី១ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ « មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ និង មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ» ។
សូមបញ្ជាក់ថា ផ្លូវបេតុងអាមេប្រវែង ២ ០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់២តឹក គឺជាការជួយឧបត្ថម្ភដោយលោកឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយកក្រុមហ៊ុនបុរីវិឡាទួលសង្កែស៊ីធី និង លោកជំទាវ និងលោកឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន បុរីចតុមុខស៊ីធី និងលោកជំទាវ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara


























































