សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Friday, September 24, 2021

រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការ អនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ«៣កុំ ៣ការពារ»

kkkចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងឱកាសចុះចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះស្ថិតក្នុង ឃុំល្វេ និង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ» និងវិធានការបង្ការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន ឱ្យបានកាន់តែសកម្មបន្ថែមទៀត។

 នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា  ការបង្កើនការថែ រក្សាសុខភាព និងការពារខ្លួន ឯងគឺចាំបាច់ណាស់ ព្រោះ

វីរុសបំប្លែងថ្មី ប្រភេទ Delta កំពុងរីករាលដាលនៅកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំដល់បងប្អូនប្រជាពល រដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឱ្យបាន នូវវិធានការសុខាភិបាល និងត្រូវរាយការ ណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ ក្នុងករណីមានបញ្ហា សង្ស័យ និងអាការ:មិនស្រួលក្នុងខ្លួន ។

      ទន្ទឹមនេះ ឯកឧត្តម ក៏ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ អនាម័យ តាមការណែនាំរបស់ ក្រសួង សុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

      សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះមូល ដ្ឋានស្រុកកោះសូទិន រួមដំណើរដោយឯកឧត្តម រដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល រួមជា មួយថ្នាក់ដឹកនាំក្រសួងព័ត៌ មាន បាននាំយកនូវស្បៀង អាហារ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី រួមទាំងអង្ករវីតាមីន យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ឃុំ ល្វេ ស្រុកកោះ សូទិន ខេត្តកំពង់ចាម ។

     តាមការបញ្ជាក់របស់អាជ្ញា ធរដែនដី ឃុំល្វេ បានឱ្យដឹងថា អ្នកដែលបានទទួល អំណោយពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ មានចំនួន ៧ គ្រួសារ ក្នុងនោះ ៥ នាក់ ជាគ្រូពេទ្យ ប្រចាំនៅមណ្ឌលសុខភាព ហើយ ២ នាក់ ជាប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ របស់ខ្លួនឯង។ ប្រជាពលរដ្ឋ ទាំង ៧ គ្រួសារ ដែលធ្វើចត្តាឡីស័ក នាឱកាសនេះ ទទួលបានអំណោយ ពី ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម  ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុីអុីវ ១ យួរ មី ១ កេស អង្ករវីតាមីន ១ ប្រអប់ និងថវិកា ១០ មុឺនរៀល។  ជូនថវិកាដល់លោកមេឃុំ ល្វេ ៣០ មុឺន រៀល ក្រុមប្រឹក្សាឃុំ មេ ភូមិ និងស្មៀន ១៦ នាក់ និងប្រជាការពារ ៥ នាក់ សរុបថវិកា ៩០ មុឺនរៀល ។

    នៅក្នុងឱកាសនោះ អាជ្ញា ធរដែនដី និងបងប្អូន ប្រជា ពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក បានសំដែងការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារ ដែលបាននាំយកនូវស្បៀងអាហារ និងថវិកា មកចែកជូនដោយផ្ទាល់ ដើម្បីជួយសម្រួលជីវភាព ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ដោយមិនបានចេញក្រៅផ្ទះបំពេញការងារ ប្រកបរបររកសុី មួយរយៈ។

      ចំពោះអ្នកដែលធ្វើចត្តាឡី ស័ក នៅតាមផ្ទះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ និងក្រុមការងារ តែងនាំយកស្បៀងអាហារ មកចែកជូនជាបន្តបន្ទាប់រួច មកហើយ និង បន្តផ្តល់ជូនបន្ថែមទៀត ដូចជា អង្ករ  មីម៉ាម៉ា ត្រី ខ ទឹកត្រី ទឹកស៊ីអុីវ ប្រគល់ជូនដល់អាជ្ញាធរ ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុង ធ្វើចត្តាឡីស័ក។

     បន្ទាប់មក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញទៅជួប និងនាំយកអំណោយទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ១២ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាខ្នងផ្ទះ ក្នុងឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕


Thursday, September 9, 2021

ព្រឹកនេះ សម្តេចតេជោ នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ

kkkចំនួនអ្នកទស្សនា: Views




 ភ្នំពេញ :ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។

បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី  ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋមន្រ្តីពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

កិច្ចប្រជុំក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នាប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។

គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានា ដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម៕


Wednesday, September 8, 2021

អ្នកសារព័ត៌មាន 09 នាក់ ត្រូវបាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះ ពីបទ«កំហែងយកប្រាក់»

kkkចំនួនអ្នកទស្សនា: Views

 


សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងស្រាវជ្រាវ និង ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ករណីអ្នកសារព័ត៌មាន 09 នាក់ ត្រូវបាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះ ពីបទ«កំហែងយកប្រាក់» កាលថ្ងៃទី៧  ខែកញ្ញា ឆ្នាំ២០២១។


សូមមិត្តអ្នកព័ត៌មានចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជូន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។


សមាគមសូមអំពាវនាវដល់ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និង ស្ថាប័នតុលាការ សូមមេត្តាជួយស្វែងរកការពិត និងផ្តល់យុត្តិធម៌ ជូនបងប្អូន អ្នកសារព័ត៌មានទាំង ០៩នាក់ ស្របតាមច្បាប់។