សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Wednesday, March 1, 2023

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានសម្ដេចក្រឡាហោម ស ខេង តែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង..

kkkចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។ 

ពិធីប្រកាសចូលកាន់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង។



Tuesday, February 28, 2023

ល្បែងសុីសងជល់មាន់តាមប្រពន្ធ័ឡាញ២កន្លែងក្នុងឃុំត្រពាំងសាបសមត្ថកិច្ចមិនហ៑ានបង្ក្តាប...

kkkចំនួនអ្នកទស្សនា: Views

(ខេត្តតាកែវ )ល្បែងសុីសងមាន់ជល់តាមប្រពន្ធអនឡាញលេងបានយ៉ាងរលូនចំនួន២កន្លែងដែលសមត្ថកិច្ចមិនបង្ក្រាបនោះរួមមាន...

១ . ភូមិពូនភ្នំនិង២ភូមិចក ស្ថិតនៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលកំពុងតែលួចលាក់បើកដំណើរការលេងយ៉ាងរលូន ខណ:ពេលលោក ​ឆាយ កែ​វម​ន្នី អធិការ ស្រុកបាទី និងលោក ភួន ឈីម ចៅហ្វាយស្រុកបាទី  បានរក្សាភាពស្ងៀមស្ងាត់ បានល្អដោយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុង ឃុំត្រពាំងសាប ស្រុកបាទី   បានលើកឡើងថា អ្វីដែលពួកគាត់ព្រួយបារម្មណ៍នោះគឺទីណាមានល្បែងសុីងទីនោះពិតជាមានចោរលួចចោរចក់និងអំពេីហង្សាលេីគ្រសារជាមិនខាន។

 វំណែកលោកឆាយ កែវមុនី និងលោកភួន ឈីម បានរក្សាភាពស្ងៀមស្ងាត់ដោយមិនបង្ក្រាប ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះនោះទេ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? ទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យមានប្រយោជន៍ដល់លោកឆាយ កែវមុនី និងលោកភួន ឈីម ផងក៍មិនដឹង? ទើបបានជាសមត្ថកិច្ច មិនបង្ក្រាបហេីយរក្សាភាពស្ងៀមស្ងាត់បានល្អទៀតផងដោយ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ហាជនបានសំណូមពរ ដល់លោក ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  និងលោក អ៊ូច ភា អភិបាល ចៅហ្វាយខេត្តតាកែវ សូមជួយចាត់វិធានការ ទៅលើទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះផងដេីម្បី់ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពក្នុងមូលដ្ឋាន។


អង្គភាពព័ត៌មាន (កញ្ចក់សង្គម)យើងខ្ញុំផ្សព្វផ្សាយនេះជាការជួនព័ត៌មានពីថ្នាក់ក្រោមទៅថ្នាក់លេីប៉ុណ្ណុះ ហេីយរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់អ្វីឡើយ ។ អររគុណ

Monday, February 27, 2023

ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ត្រូវបានប្រកាសតែងតាំង ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​...

kkkចំនួនអ្នកទស្សនា: Views


(ខេត្តកំពង់ចាម) កាលព្រឹក​ថ្ងៃ​ទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ បានរៀបពិធីប្រកាសទទួលស្គាល់​ ប្រធាន​ អនុប្រធាន​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត​ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

 ដោយលោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និងមានអនុប្រធានចំនួន០៤រូបទៀត​ ដែលត្រូវ​ទទួលសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ ព្រមទាំងមានលោកអភិបាលស្រុក-ក្រុងចំនួន០៣រូប​ ជា​ប្រធាន​កិតិ្តយស​ ស្រុក-ក្រុង​ និងលោកអធិការនគរបាល​ស្រុក ចំនួន០៣រូប​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ ផងដែរ​ ។

 ពិធីប្រកាស​ទទួល​ស្គាល់​នេះ​ដែរ​ ក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ គន់​ សុភា​ អភិបាល​រងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយស​ ស.អ.ក​ ខេត្ត​កំពង់ចាម​ ឯកឧត្តម​ ប្រតិភូ​អមដំណើរ​ ឯកឧត្តម​ អភិបាល​រងខេត្ត​ លោកព្រះរាជអាជ្ញារង លោកអនុប្រធាន​ ស.អ.ក​ ខេត្ត​ លោក-លោកស្រី​ ប្រធាន​កិតិ្តយស​-ប្រធាន​គណៈកម្មាធិការ​ ស​.អ.ក​ ក្រុង-ស្រុក​ និងសមាជិក​សមាជិកាពាក់ព័ន្ធ​ថ្នាក់ ឃុំ-សង្កាត់​ ទាំង១០៩​ ៕









Friday, September 24, 2021

រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការ អនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ«៣កុំ ៣ការពារ»

kkkចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងឱកាសចុះចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះស្ថិតក្នុង ឃុំល្វេ និង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ» និងវិធានការបង្ការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន ឱ្យបានកាន់តែសកម្មបន្ថែមទៀត។

 នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា  ការបង្កើនការថែ រក្សាសុខភាព និងការពារខ្លួន ឯងគឺចាំបាច់ណាស់ ព្រោះ

វីរុសបំប្លែងថ្មី ប្រភេទ Delta កំពុងរីករាលដាលនៅកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំដល់បងប្អូនប្រជាពល រដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឱ្យបាន នូវវិធានការសុខាភិបាល និងត្រូវរាយការ ណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ ក្នុងករណីមានបញ្ហា សង្ស័យ និងអាការ:មិនស្រួលក្នុងខ្លួន ។

      ទន្ទឹមនេះ ឯកឧត្តម ក៏ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ អនាម័យ តាមការណែនាំរបស់ ក្រសួង សុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

      សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះមូល ដ្ឋានស្រុកកោះសូទិន រួមដំណើរដោយឯកឧត្តម រដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល រួមជា មួយថ្នាក់ដឹកនាំក្រសួងព័ត៌ មាន បាននាំយកនូវស្បៀង អាហារ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី រួមទាំងអង្ករវីតាមីន យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ឃុំ ល្វេ ស្រុកកោះ សូទិន ខេត្តកំពង់ចាម ។

     តាមការបញ្ជាក់របស់អាជ្ញា ធរដែនដី ឃុំល្វេ បានឱ្យដឹងថា អ្នកដែលបានទទួល អំណោយពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ មានចំនួន ៧ គ្រួសារ ក្នុងនោះ ៥ នាក់ ជាគ្រូពេទ្យ ប្រចាំនៅមណ្ឌលសុខភាព ហើយ ២ នាក់ ជាប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ របស់ខ្លួនឯង។ ប្រជាពលរដ្ឋ ទាំង ៧ គ្រួសារ ដែលធ្វើចត្តាឡីស័ក នាឱកាសនេះ ទទួលបានអំណោយ ពី ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម  ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុីអុីវ ១ យួរ មី ១ កេស អង្ករវីតាមីន ១ ប្រអប់ និងថវិកា ១០ មុឺនរៀល។  ជូនថវិកាដល់លោកមេឃុំ ល្វេ ៣០ មុឺន រៀល ក្រុមប្រឹក្សាឃុំ មេ ភូមិ និងស្មៀន ១៦ នាក់ និងប្រជាការពារ ៥ នាក់ សរុបថវិកា ៩០ មុឺនរៀល ។

    នៅក្នុងឱកាសនោះ អាជ្ញា ធរដែនដី និងបងប្អូន ប្រជា ពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក បានសំដែងការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារ ដែលបាននាំយកនូវស្បៀងអាហារ និងថវិកា មកចែកជូនដោយផ្ទាល់ ដើម្បីជួយសម្រួលជីវភាព ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ដោយមិនបានចេញក្រៅផ្ទះបំពេញការងារ ប្រកបរបររកសុី មួយរយៈ។

      ចំពោះអ្នកដែលធ្វើចត្តាឡី ស័ក នៅតាមផ្ទះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ និងក្រុមការងារ តែងនាំយកស្បៀងអាហារ មកចែកជូនជាបន្តបន្ទាប់រួច មកហើយ និង បន្តផ្តល់ជូនបន្ថែមទៀត ដូចជា អង្ករ  មីម៉ាម៉ា ត្រី ខ ទឹកត្រី ទឹកស៊ីអុីវ ប្រគល់ជូនដល់អាជ្ញាធរ ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុង ធ្វើចត្តាឡីស័ក។

     បន្ទាប់មក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញទៅជួប និងនាំយកអំណោយទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ១២ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាខ្នងផ្ទះ ក្នុងឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕


Thursday, September 9, 2021

ព្រឹកនេះ សម្តេចតេជោ នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ

kkkចំនួនអ្នកទស្សនា: Views




 ភ្នំពេញ :ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។

បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី  ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋមន្រ្តីពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

កិច្ចប្រជុំក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នាប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។

គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានា ដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម៕


Thursday, August 26, 2021

កិច្ច ប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ របស់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និង ដឹកជញ្ជូន

kkkចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ កាលពី ថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមាន ប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយគិតរហូតមកទល់ពេលនេះកម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅបានប្រមាណ៩៩ភាគរយ ហើយកម្ពុជាជាប្រទេសទីពីរបន្ទាប់ពីប្រទេសអ៊ីស្រាអែល ដែលបានចាក់ វ៉ាក់សាំងដូសជំរុញជូនប្រជាពល រដ្ឋ ។

ឯកឧត្តមបាន កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវិទ្យាស្ថានអាចដំណើរការបានក្នុងរយៈពេលខ្លី និងសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្ដែងការគាំទ្រឱ្យវិទ្យាស្ថានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន RMA Group សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យ Chang’ An ដែលជាសាលាមួយល្បីនៅប្រទេសចិន និងជំរុញឱ្យវិទ្យាស្ថានបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ មហាវិទ្យាល័យធំៗ ក្នុងពិភពលោក និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់ប័ណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកម្មវិធីនេះមានលក្ខណៈពិសេស ស្គាល់ទម្រង់ប័ណ្ណនានា រួមមាន៖ ប័ណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់យានយន្ត និងអាចដឹងថាប័ណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីនេះគឺជាការចែករំលែកព័ត៌មានទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជាមតិយោបល់ ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួង ក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣។ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន។ទី៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ទី៤. ការងារបច្ចេកទេសផ្លូវថ្នល់ និងទី៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ តាមគោលការណ៍ឯកភាពពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 (ប្រភព៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន)

Tuesday, August 24, 2021

អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុល ដើម្បីជួយសង្គ្រោះ ប្រាសាទតាដុង នៅជើងភ្នំគូលែន ខេត្តសៀមរាប

kkkចំនួនអ្នកទស្សនា: Views

 


សៀមរាប: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ថា ក្រុមអ្នកបច្ចេកទេស បាននិងកំពុងមមាញឹកក្នុងការចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុង ក្នុងដំណាក់កាលទី១នៅជើងភ្នំគូលែន ខេត្តសៀមរាប ។

រូបថត៖ AKP-សៀមរាប


Monday, August 23, 2021

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាព្រុយណេធ្វើជាម្ចាស់ផ្ទះ

kkkចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) ដែលធ្វេីឡេីងតាមប្រព័ន្ធវីដេអូ ដែលមានសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។

មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥» ។

ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ ។

ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះពេលនេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។

បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកមហាសន្និបាតជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តកម្មវិធី របៀបវារៈមហាសន្និបាត និងការងារផ្ទៃក្នុងអាយប៉ាផ្សេងៗទៀត ផងដែរ និងក្រោយមកទៀត សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត ជាមួយប្រធានគណៈប្រតិភូសមាជិកអាយប៉ាទំាង១០ផងដែរ៕








Saturday, August 21, 2021

ក្នុងរយ:ពេល ៧ខែ ឆ្នាំ២០២១មកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង ១,៧០០គ្រួសារ !

kkkចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើសកម្មភាព រយ:ពេល ៧ខែដើម ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តម សម្រេចបានផ្ដល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ជាជម្រក ស្បៀងអាហារ និងសម្ភារ:ផ្សេងៗ សរុបចំនួន១,៧៨៤គ្រួសារ ក្នុងនោះសម្រាប់គ្រួសារងាយរងគ្រោះចំនួន ១,៣៨៥គ្រួសារ រួមមាន ៖ គ្រួសារក្រីក្រចំនួន ៥១៦គ្រួសារ, ស្រ្តីមេម៉ាយ ចំនួន ១គ្រួសារ, ជនចាស់ជរាចំនួន ២៩នាក់, អ្នកជម្ងឺរ៉ាំរ៉ៃចំនួន ៨នាក់, ជនពិការចំនួន ៨នាក់, ម្ដាយទើបសម្រាលកូនចំនួន ១១១នាក់, សង់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នង, ឧបត្ថម្ភដល់វត្តអារាមបានចំនួន ៤វត្ត, ប្រជាពលរដ្ឋក្នុងមណ្ឌលចត្តាឡីស័កចំនួន ២១៧នាក់, ក្មេងកំព្រា និងកុមារគ-ថ្លង់បានចំនួន ៤៨៨នាក់ ព្រមទាំងបានផ្ដល់ថវិកាជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជូនមាតាទើបសម្រាលកូនតាមមណ្ឌលសុខភាពចំនួន២ និងនៅពន្ធនាគារចំនួន១ សរុបចំនួន ១១០នាក់ ។

ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានជួយដល់គ្រួសាររងគ្រោះដោយគ្រោះមហន្ដរាយ ដូចជា ៖ខ្យល់កន្ត្រាក់ អគ្គីភ័យ និងឧបទ្ទវហេតុផ្សេងៗ បានចំនួន ៣៩៩គ្រួសារ ក្នុងនោះមាន ៖ រងគ្រោះដោយរលំផ្ទះចំនួន ៧៣ខ្នងផ្ទះ, របើកដំបូលចំនួន ២៤៣ខ្នង របួស ២នាក់, ជនរងគ្រោះដោយរន្ទះបាញ់ស្លាប់ចំនួន ៦នាក់ និង រងរបួសចំនួន ៨នាក់, គ្រោះអគ្គីភ័យចំនួន ២៣ខ្នងផ្ទះ, គ្រោះថ្នាក់ចរាចរណ៍របួសចំនួន ៤នាក់, លង់ទឹកស្លាប់ចំនួន ២៣នាក់, ឆក់ខ្សែភ្លើង ៤នាក់, ចូលរួមសពចំនួន ៥នាក់ និងឧបទ្ទវហេតុផ្សេងៗចំនួន ៨នាក់។ ក្រៅពីនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្ត និងអង្គភាពនគរបាលខេត្ត លើការងារសុវត្ថិភាពចរាចរណ៍ ដោយបានដឹកនាំមន្រ្តីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សានុសិស្សក្នុងសាលារៀន និងនៅតាមទីសាធារណ:បានចំនួន ២០លើក, បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ថ្នាក់ខេត្ត ១លើក ដែលរៀបចំដោយក្រសួងសាធារណការនិង ដឹកជញ្ជូន, ចូលរួមវគ្គបណ្ដុះបណ្ដាលពីចម្ងាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ និងពិការភាពបាន ២វគ្គ និងបានសង់ជម្រាលគាំទ្រជនពិការចំនួន ១កន្លែង ក្នុងសាលារៀនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ​ កុសល

Friday, August 20, 2021

រដ្ឋបាលខេត្តកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់កុមារ និងដូសទី៣ ដល់មន្ត្រីរាជការ

kkkចំនួនអ្នកទស្សនា: Views



 កំពង់ធំ: ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ឯកឧត្តម សុខ លូ
អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងដូសទី៣(ដូសជំរុញ) ដល់មន្ត្រីរាជការ អាជ្ញាធរដែនដី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

រូបថត៖ AKP-កំពង់ធំ