សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Saturday, August 28, 2021

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី

kkkចំនួនអ្នកទស្សនា: Views

 


នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

សូមកុំអស់សង្ឃឹម «យុត្តិធម៌ត្រូវតែមានសម្រាប់ជនស្លូតត្រង់»






Friday, August 27, 2021

កែសម្រួល ដើម្បី​ជំរុញ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​

kkkចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ​: កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ កម្ពុជា បានចេញ​បទបញ្ជា​ដាច់​ណាត់ ឱ្យ​កែសម្រួល​ជាបន្ទាន់ ជុំវិញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​កម្ពុជា​។ ពោលគឺ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន មិនត្រូវ​ទុក​វ៉ាក់សាំង ក្នុង​ឃ្លាំង ខណៈដែល​កម្ពុជា​យើង សព្វថ្ងៃ មាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​តាម​ផែនការ ១៣​លាន​នាក់​នោះទេ​។​

​បទបញ្ជា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន រកឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ នៅ​ខេត្ត​ជាច្រើន ហាក់ដូចជា​យឺតយ៉ាវ​ខ្លាំង ខណៈ​វ៉ាក់សាំងមាននៅ​ក្នុង​ឃ្លាំង​គ្រប់គ្រាន់​។​

​ក្នុង​សារ​សំឡេង មាន​រយៈពេល​ជាង ១៨​នាទី សម្តេច​តេ​ជោ ហ៊ុន សែន បាន​កត់សម្គាល់ថា មកដល់​ថ្ងៃនេះ មាន​ខេត្ត​មួយចំនួន ចាក់​វ៉ាក់សាំង បាន​តិច ដូចជា ខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ និង​ខេត្តពោធិ៍សាត់ ហើយ​ខេត្ត​ទាំងបីឡើងមក​យក​វ៉ាក់សាំងទាំងយប់ នៅ​ភ្នំពេញ​។ ក្នុងនោះ ខេត្តរតនៈគិរី ចាក់​វ៉ាក់សាំង បាន​ច្រើនជាង​ផែនការ​គ្រោងទុក ដែល​ត្រូវតែ​យក​ធ្វើជា​គំរូ​។

​សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​បទបញ្ជា ឱ្យ​អភិបាលខេត្ត​រាជធានី​ទាំងអស់ ត្រូវ​ចាត់ទុក​កិច្ចការ​ប្រឆាំង​កូ​វីដ​១៩ ជា​កិច្ចការ​អាទិភាព​ទី​១ គឺ​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​រាជរដ្ឋាភិបាល លើ​បញ្ហា​ការចាក់​វ៉ាក់សាំង ដែលជា​គោលនយោបាយ​អាទិភាព​ធំ​បំផុត​របស់​យើង នៅពេលនេះ​។​

​សម្តេច ហ៊ុន សែន ហាម​ដាច់ខាត មិន​ឱ្យមាន​វ៉ាក់សាំង ដេក​នៅក្នុង​ឃ្លាំង ក្នុងពេលដែល​ប្រជាជន ខ្វះ​វ៉ាក់សាំង​ចាក់​នោះទេ​។ ពេលនេះ វ៉ាក់សាំង មាន​គ្រប់គ្រាន់ ដែល​ត្រូវតែ​ជំរុញ​ឱ្យទៅដល់​គោលដៅ ហើយ​ក្រសួងការពារជាតិ និង​កងទ័ពអាកាស ត្រូវ​ប្រើ​ឧទ្ធម្ភាគចក្រ ដឹក​វ៉ាក់សាំង ទៅ​ខេត្ត​ឆ្ងាយៗ​។​

​សូម​រម្លឹកថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៥ ០៩៥ ១០០​ដូ​ស ( វ៉ាក់សាំង​ចិន ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម ច្រើនជាងគេ រហូតដល់ ២២ ៣០០ ០០០​ដូ​ស ) រួមមាន​៖ ១-​វ៉ាក់សាំង​ចិន Sinovac និង Sinopharm សរុប ២២ ៣០០ ០០០​ដូ​ស ( ១៨ ៥០០ ០០០​ដូ​ស ជា​ការបញ្ជាទិញ និង ៣ ៨០០ ០០០​ដូ​ស ជា​ជំនួយ ) ហើយ Sinovac ចំនួន ១៤ ៥០០ ០០០​ដូ​ស និង Sinopharm ៧ ៨០០ ០០០​ដូ​ស​។ ២-AstraZeneca ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ផលិត​នៅ​ឥណ្ឌា ៣២០ ០០០​ដូ​ស​។ ៣-AstraZeneca ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ១ ០០០ ០០០​ដូ​ស​។ ៤-AstraZeneca ជា​ជំនួយ​របស់​អង់គ្លេស ៤១៥ ០០០​ដូ​ស​។ ៥-Johnson & Johnson ជា​ជំនួយ​របស់​អាមេរិក ១ ០៦០ ១០០​ដូ​ស​។​

​គិត​ត្រឹម​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង បាន​ជាង ១០​លាន​នាក់​។ ក្នុងនោះ អាយុ ១៨​ឆ្នាំ​ឡើង ចាក់​វ៉ាក់សាំង​បាន​ជាង ៨​លាន ៨៣​ម៉ឺន​នាក់ និង​កុមារ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ចាក់​វ៉ាក់សាំង បាន​ជាង ១​លាន ២៣​ម៉ឺន​នាក់​។ តាម​ផែនការ អ្នក​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ត្រូវ​ចាក់​វ៉ាក់សាំង មាន​ចំនួន ១០​លាន​នាក់​។ រី​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង នៅ​ទូទាំងប្រទេស​មាន​ចំនួន​ប្រមាណជិតពីរលាន​នាក់​។​

​រាជរដ្ឋាភិបាល បាន​លើកឡើងថា យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជុំ​ទី​១ នេះ ត្រូវបាន​រំពឹងថា នឹង​អាច​បញ្ចប់ នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ មុន​ផែនការ ដែល​បាន​គ្រោងទុក​។​

​រាជរដ្ឋាភិបាល ចាត់ទុក​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់​មួយ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​១ សំខាន់​ជាងគេ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន ក៏ដូចជា ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍ ទប់​ទល់នឹង​មេរោគ​កូ​វីដ​១៩ សំដៅ​ឈាន​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេសជាតិ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយនឹង​ជំងឺ​នេះ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​អ្នកជំនាញ លើកឡើងថា ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​ឆាប់រហ័ស និង​ទាន់ពេល បាន​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ជាច្រើន តាមរយៈ​ការកាត់បន្ថយ​ករណី​ឆ្លង ករណី​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ និង​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ និង​បាន​បញ្ចៀស​កម្ពុជា​ពី​គ្រោះមហន្តរាយ ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ធ្វើ​ឲ្យ​សភាពការណ៍​បច្ចុប្បន្ន​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្ថិតក្នុង​កម្រិត​មួយ ដែល​អាច​គ្រប់គ្រង​បាន​។​

​ប៉ុន្តែ​ការរកឃើញ​ជា​បន្តបន្ទាប់​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា បាន​នាំមក​នូវ​បញ្ហា​ប្រ​ឈាម​ថ្មី​មួយទៀត សម្រាប់​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយសារ​មេរោគ​បំប្លែង​ថ្មី​នេះ មាន​សមត្ថភាព ចម្លង​បាន​លឿន​ជាង​មុន និង​មាន​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ព្រមទាំង​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បាន​។​

​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ ដែល​តា ចំនួន ១៣២៥​នាក់ នៅ ២៣​រាជធានី​ខេត្ត លើកលែងតែ​ខេត្ត​កែប និង​ខេត្តក្រចេះ​។ ក្នុងនោះ ភ្នំពេញ មាន​អ្នក​ឆ្លង​ច្រើនជាងគេ រហូតដល់ ៣៧៥​នាក់​។​

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ កូ​វីដ ក៏​នៅតែ​បន្ត​ឆ្លង​រាលដាល​រៀងរាល់ថ្ងៃ នៅ​ទូទាំងប្រទេស ចន្លោះ​ពី​ជាង​៤០០​នាក់ ក្នុង​មួយថ្ងៃៗ​។ ក្នុងនោះ កាលពី​ថ្ងៃទី​២៥ ខែសីហា មាន​អ្នក​ឆ្លង​ថ្មី ចំនួន ៤២៣​នាក់ ជាសះស្បើយ ២៩១​នាក់ និង​ស្លាប់ ៦​នាក់​។ គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៩០៩៥៨​នាក់​។ ករណី​ជាសះស្បើយ សរុប​ចំនួន ៨៦៩៩៣​នាក់ និង​ករណី​ស្លាប់​សរុប កើនឡើង​ដល់ ១៨៤១​នាក់​។​

​ដូច្នេះ​នៅពេលនេះ នៅពេល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ខេត្ត ស្វះ​ស្វែងរក​វ៉ាក់សាំង សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ហើយ គឺ​ដល់​វេន​ត្រូវ​ចាក់ មិន​ថា ដូ​ស​ទី​១ ដូ​ស​ទី​២ ឬក៏​ដូ​ស​ទី​៣ ជា​ដូ​ស​ជំរុញ​នោះទេ គឺ​ម្នាក់ៗ ត្រូវតែ​ស្វះស្វែង ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់ៗ គ្នា ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើងទៅ​។

​មកដល់​ថ្ងៃទី​២៥​សីហា នៅសល់​អ្នក​ចាក់​វ៉ាក់សាំង​តែ​ជាង ២​លាន​នាក់​ទៀត​នោះទេ នឹង​សម្រេច​តាម​ផែនការ ១៣​លាន​នាក់ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នាពេលនេះ​។​

​ទន្ទឹមនឹង​ចាក់​វ៉ាក់សាំង ក៏​តោង​ឲ្យ​ម្នាក់ៗ ត្រូវតែ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ ជាប់​ជានិច្ច ពិសេស ៣​កុំ និង ៣​ការពារ​។ រីឯ​អ្នក​នៅ​កន្លែង​ព​បិទ​ខ្ទប់ ក៏​ត្រូវតែ​អត់ធ្មត់​បន្ត ហើយ​ចូលរួម​គោរព និង​អនុវត្ត​នូវ​វិធានការ​ទាំងនោះ ធ្វើយ៉ាងណា ចូលរួម​ទប់ស្កាត់ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​យើង​៕

Thursday, August 26, 2021

កិច្ច ប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ របស់អង្គភាពក្រោមឱវាទក្រសួងសាធារណការ និង ដឹកជញ្ជូន

kkkចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ កាលពី ថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមាន ប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយគិតរហូតមកទល់ពេលនេះកម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅបានប្រមាណ៩៩ភាគរយ ហើយកម្ពុជាជាប្រទេសទីពីរបន្ទាប់ពីប្រទេសអ៊ីស្រាអែល ដែលបានចាក់ វ៉ាក់សាំងដូសជំរុញជូនប្រជាពល រដ្ឋ ។

ឯកឧត្តមបាន កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់របស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវិទ្យាស្ថានអាចដំណើរការបានក្នុងរយៈពេលខ្លី និងសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្ដែងការគាំទ្រឱ្យវិទ្យាស្ថានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន RMA Group សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យ Chang’ An ដែលជាសាលាមួយល្បីនៅប្រទេសចិន និងជំរុញឱ្យវិទ្យាស្ថានបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ មហាវិទ្យាល័យធំៗ ក្នុងពិភពលោក និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់ប័ណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកម្មវិធីនេះមានលក្ខណៈពិសេស ស្គាល់ទម្រង់ប័ណ្ណនានា រួមមាន៖ ប័ណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់យានយន្ត និងអាចដឹងថាប័ណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីនេះគឺជាការចែករំលែកព័ត៌មានទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជាមតិយោបល់ ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួង ក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣។ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន។ទី៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ទី៤. ការងារបច្ចេកទេសផ្លូវថ្នល់ និងទី៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ តាមគោលការណ៍ឯកភាពពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 (ប្រភព៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន)

Tuesday, August 24, 2021

អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុល ដើម្បីជួយសង្គ្រោះ ប្រាសាទតាដុង នៅជើងភ្នំគូលែន ខេត្តសៀមរាប

kkkចំនួនអ្នកទស្សនា: Views

 


សៀមរាប: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ថា ក្រុមអ្នកបច្ចេកទេស បាននិងកំពុងមមាញឹកក្នុងការចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុង ក្នុងដំណាក់កាលទី១នៅជើងភ្នំគូលែន ខេត្តសៀមរាប ។

រូបថត៖ AKP-សៀមរាប


Monday, August 23, 2021

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាព្រុយណេធ្វើជាម្ចាស់ផ្ទះ

kkkចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) ដែលធ្វេីឡេីងតាមប្រព័ន្ធវីដេអូ ដែលមានសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។

មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥» ។

ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ ។

ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះពេលនេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។

បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកមហាសន្និបាតជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តកម្មវិធី របៀបវារៈមហាសន្និបាត និងការងារផ្ទៃក្នុងអាយប៉ាផ្សេងៗទៀត ផងដែរ និងក្រោយមកទៀត សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត ជាមួយប្រធានគណៈប្រតិភូសមាជិកអាយប៉ាទំាង១០ផងដែរ៕








Saturday, August 21, 2021

ក្នុងរយ:ពេល ៧ខែ ឆ្នាំ២០២១មកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង ១,៧០០គ្រួសារ !

kkkចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើសកម្មភាព រយ:ពេល ៧ខែដើម ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តម សម្រេចបានផ្ដល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ជាជម្រក ស្បៀងអាហារ និងសម្ភារ:ផ្សេងៗ សរុបចំនួន១,៧៨៤គ្រួសារ ក្នុងនោះសម្រាប់គ្រួសារងាយរងគ្រោះចំនួន ១,៣៨៥គ្រួសារ រួមមាន ៖ គ្រួសារក្រីក្រចំនួន ៥១៦គ្រួសារ, ស្រ្តីមេម៉ាយ ចំនួន ១គ្រួសារ, ជនចាស់ជរាចំនួន ២៩នាក់, អ្នកជម្ងឺរ៉ាំរ៉ៃចំនួន ៨នាក់, ជនពិការចំនួន ៨នាក់, ម្ដាយទើបសម្រាលកូនចំនួន ១១១នាក់, សង់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នង, ឧបត្ថម្ភដល់វត្តអារាមបានចំនួន ៤វត្ត, ប្រជាពលរដ្ឋក្នុងមណ្ឌលចត្តាឡីស័កចំនួន ២១៧នាក់, ក្មេងកំព្រា និងកុមារគ-ថ្លង់បានចំនួន ៤៨៨នាក់ ព្រមទាំងបានផ្ដល់ថវិកាជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជូនមាតាទើបសម្រាលកូនតាមមណ្ឌលសុខភាពចំនួន២ និងនៅពន្ធនាគារចំនួន១ សរុបចំនួន ១១០នាក់ ។

ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានជួយដល់គ្រួសាររងគ្រោះដោយគ្រោះមហន្ដរាយ ដូចជា ៖ខ្យល់កន្ត្រាក់ អគ្គីភ័យ និងឧបទ្ទវហេតុផ្សេងៗ បានចំនួន ៣៩៩គ្រួសារ ក្នុងនោះមាន ៖ រងគ្រោះដោយរលំផ្ទះចំនួន ៧៣ខ្នងផ្ទះ, របើកដំបូលចំនួន ២៤៣ខ្នង របួស ២នាក់, ជនរងគ្រោះដោយរន្ទះបាញ់ស្លាប់ចំនួន ៦នាក់ និង រងរបួសចំនួន ៨នាក់, គ្រោះអគ្គីភ័យចំនួន ២៣ខ្នងផ្ទះ, គ្រោះថ្នាក់ចរាចរណ៍របួសចំនួន ៤នាក់, លង់ទឹកស្លាប់ចំនួន ២៣នាក់, ឆក់ខ្សែភ្លើង ៤នាក់, ចូលរួមសពចំនួន ៥នាក់ និងឧបទ្ទវហេតុផ្សេងៗចំនួន ៨នាក់។ ក្រៅពីនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្ត និងអង្គភាពនគរបាលខេត្ត លើការងារសុវត្ថិភាពចរាចរណ៍ ដោយបានដឹកនាំមន្រ្តីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សានុសិស្សក្នុងសាលារៀន និងនៅតាមទីសាធារណ:បានចំនួន ២០លើក, បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ថ្នាក់ខេត្ត ១លើក ដែលរៀបចំដោយក្រសួងសាធារណការនិង ដឹកជញ្ជូន, ចូលរួមវគ្គបណ្ដុះបណ្ដាលពីចម្ងាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ និងពិការភាពបាន ២វគ្គ និងបានសង់ជម្រាលគាំទ្រជនពិការចំនួន ១កន្លែង ក្នុងសាលារៀនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ​ កុសល

Friday, August 20, 2021

រដ្ឋបាលខេត្តកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់កុមារ និងដូសទី៣ ដល់មន្ត្រីរាជការ

kkkចំនួនអ្នកទស្សនា: Views



 កំពង់ធំ: ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ឯកឧត្តម សុខ លូ
អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងដូសទី៣(ដូសជំរុញ) ដល់មន្ត្រីរាជការ អាជ្ញាធរដែនដី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

រូបថត៖ AKP-កំពង់ធំ


Thursday, August 19, 2021

ពិធីប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ និងស្រុកសន្ទុក

kkkចំនួនអ្នកទស្សនា: Views




ខេត្តកំពង់ធំ : ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១  នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីលោក អ៊ុត វណ្ណរ៉ាជាអភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ លោក ឡង គីសឹង ជាអភិបាលនៃគណៈអភិបាលស្រុកសន្ទុក និងលោក ស្រី ឡាក់ សៅចាន់ ជាអភិបាលរងស្រុកសណ្តាន់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ការផ្លាស់ប្ដូរមុខតំណែងតួនាទីនេះគឺជារឿងធម្មតារបស់មន្ត្រីរាជការ ព្រោះមុខតំណែងនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ ។

ជាមួយគ្នានោះឯកឧត្តម សុខ លូ បានក្រើនរំលឹកលោកអភិបាលស្រុកដែលទើបនឹងទទួលមុខតំណែងថ្មីនេះ សូមគោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយគណៈអភិបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្រោមឱវាទ និងមន្ទីរអង្គភាពជុំវិញស្រុក ដើម្បីបន្តដឹកនាំការងារនិរន្តរភាពរដ្ឋបាលស្រុកបន្តទៀត ជាពិសេសត្រូវចុះពិនិត្យមើលការងារមូលដ្ឋាន តាមបណ្ដាឃុំសង្កាត់ទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានញឹកញាប់ និងពិនិត្យមើលការបម្រើសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាឲ្យការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព។

លើសពីនេះទៀតឯកឧត្តមបន្ថែមទៀតថា លោកអភិបាលស្រុកក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវតែពិនិត្យកងកំលាំងទាំងបី ធ្វើយ៉ាងណា ត្រូវរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជាពិសេស ត្រូវបំរើបងប្អូនប្រជាពលរដ្ឋ ដោយការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ មិនមែនការពារប្រយោជន៍មិនស្របច្បាប់របស់ជនខិលខូចមួយចំនួននោះទេ ហើយយើងរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ តំបន់សត្វខ្សិប តំបន់ព្រៃលិចទឹក និងចូលរួមទប់ស្កាត់បង្ក្រាបនូវបទល្មើសនានាដែលតែងតែកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហើយក្រៅពីការងារស្នូលសូមថ្នាក់ដឹកនាំទាំងអស់ត្រូវបន្តចុះទៅតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋក្នុងការដោះស្រាយនូវបញ្ហានិងសំណូមពរជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ ទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ គឺសម្រាប់តែ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែប៉ុណ្ណោះ ដោយឡែកការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ នឹងត្រូវធ្វើឡើងនៅពេលក្រោយ ព្រមទាំងអំពាវនាវបន្ថែមទៀតដល់មាតាបិតា និងអាណាព្យាបាលនៅតាមបណ្តាក្រុង ស្រុកទាំងអស់នៃខេត្តកំពង់ធំ នាំកូនចៅដែលមានអាយុចាប់ពី១២ ទៅ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ អោយបានគ្រប់ៗគ្នាតាមទីកន្លែង និងពេលវេលាដែលបានកំណត់។

ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ព្រមទាំងកុមារ និងយុវវ័យដែលមាន អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩នេះ គ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះដែរលោក អ៊ុត វណ្ណរ៉ា និងលោក ឡង គីសឹង ដែលទើបនឹងទទួលបានការប្រកាសតែងតាំងជាអភិបាលស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម: ១. ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆ្លើយតបឲ្យបានទាន់ពេល, ២. ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែលកើតមានឡើងក្នុងមូលដ្ឋាន , ៣. ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ, ៤. ប្តេជ្ញាអនុវត្តអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង៥. ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឲ្យបានល្អ ដោយការទទួលខុសត្រូវខ្ពស់៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

Wednesday, August 18, 2021

អភិបាលខេត្តបន្ទាយមានជ័យរម្លឹកមន្ត្រីរាជការ ត្រូវតែបម្រើការពារ និងថែរក្សាអ្វី ដែលប្រជា ពលរដ្ឋចង់បានត្រូវការចាំបាច់

kkkចំនួនអ្នកទស្សនា: Views

 


បន្ទាយមានជ័យ: ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងក្រើនរម្លឹកមន្ត្រីរាជការ ត្រូវតែប្រឹងប្រែងធ្វើការបម្រើការពារនិងថែរក្សាអ្វីដែល ប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ ឱ្យស័ក្តិសម នូវអ្វីដែលពួកគាត់បានផ្តល់ឱ្យយើង និងគាំ ទ្រធ្វើជាតំណាងរបស់ពួកគាត់នៅគ្រប់កាលៈទេសៈនោះ។

ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញ ប្រកាស លោក ជូ បុត្រ ជាអភិ បាល ស្រុកភ្នំស្រុក ជំនួសលោក យឹម សំណាង ផ្លាស់ទៅជាអភិបាលស្រុកអូរជ្រៅ និងលោក សារាយ ពេត ជាអភិបាល រងស្រុក ភ្នំស្រុក កាលពីរសៀលថ្ងៃ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ ២០២១។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែង កោតសរសើរ និង វាយតម្លៃខ្ពស់ជុំវិញការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានលះបង់អស់កម្លាំង កាយចិត្ត ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីបម្រើជាតិ និងប្រជាជន ពិសេសក្នុងយុទ្ធនា ការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្ថែមថា តួនាទីដែលផ្ដល់ជូននាពេល នេះ គឺជាការទទួលខុសត្រូវ ដូច្នេះហើយត្រូវអនុវត្តន៍តួនាទីនេះ ដើម្បីជាប្រយោជន៍ និងផ្តល់ ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងអនុវត្តន៍ច្បាប់ ដោយផ្សាភ្ជាប់សុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃ ក្នុង និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យ សមជាអ្នក បន្តវេនដ៏ល្អ និងឱ្យសមស្របទៅនឹងសម្ភារ បច្ចេកទេស ដែលមានការអភិវឌ្ឍរីក ចម្រើនក្នុង យុគសម័យបច្ចុប្បន្ន។ ត្រូវបន្តការយកចិត្តទុកដាក់ លើកកម្ពស់គុណភាពប្រសិទ្ធភាពការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ដោះស្រាយ បញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ ស្របតាមគោលនយោបាយរាជ រដ្ឋាភិ បាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីរាជការរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវបន្តអនុវត្តន៍ផែនការ ដែលថ្នាក់ដឹកនាំបានដាក់ចុះ និងធ្វើការផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋពីវិធានការ«៣កុំ៣ការពារ»និងវិធានការនានារបស់ក្រ សួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ- ១៩ ពិសេសមេរោគបំប្លែងថ្មី៕