សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Monday, August 29, 2022

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ....

kkkចំនួនអ្នកទស្សនា: Views

នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។


លោកជំទាវ អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោកជំទាវ អេលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ៕







Friday, August 26, 2022

តេីអរិយធម៍ខ្មែរវប្បធម៍ខ្មែរទៅជាយ៉ាងណា?បេីខ្មែរខ្លួនឯងធ្វេីយ៉ាងនេះ....

kkkចំនួនអ្នកទស្សនា: Views

 


អរិយធម៍ខ្មែរវប្បធម៍ខ្មែរអ្នកឯងយកមកលេងសេីចរបៀបនេះហាក់បីដូចជាមេីលងាយដល់វប្បធម៍ខ្នែរពេកហេីយ ហេតុអីបានយកបៀរអាប៉ោងមកដាក់ភ្ជាប់និងប្រាសាទអង្គវត្ត តំណាងឲ្យជាតិខ្មែរទៅវិញវាមិនត្រឹមត្រូវទេសូមបងប្អូនខ្មែរជួយពិចារណាទាំងអស់គ្នានៅក្នុងរូបភាពនេះតាមការគួ។

តាមពិតក្រសួងវប្បធម៍នងវិចិត្រសិល្បះគួតែអនុវត្តច្បាប់ឲ្យបានតឹងរឹងនិងមុឺងម៉ាត់បំផុតចំពោះបុគ្គលណាម្នាក់ឬក្រុមណាមួយដែលធ្វេីឲ្យប៉ះពាល់ដល់វប្បធម៍ជាតិឬមេីលងាយដល់ជាតិសាសនាគួតែយកផ្តន់ទាទោសទៅតាមច្បប់មិនមែនចេះតែធ្វេីខុសហេីយគ្រាន់តែសុំទោសរួចខ្លួននោះឡេីយ។





Thursday, August 25, 2022

ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា " សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ....

kkkចំនួនអ្នកទស្សនា: Views

បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក​ អំពីសិប្បករស្មូនដី​ ឈ្មោះ​ ប៊ិន​ ឆារ៉ាន់​ អាយុ៤១ឆ្នាំរស់នៅភូមិព្រៃដេីមថ្នឹង​ ឃុំព្រៃដេីមថ្នឹង​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ​ តែមិនមានការពិចារណាវែងឆ្ងាយ​ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ​ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ​ ព្រមទាំងមានការផ្សព្វផ្សាយ​ និងចែកចាយតៗគ្នាច្រេីន​  ទេីបរសៀលថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២២នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បានបញ្ជាឱ្យឯកឧត្តម​ ហូ​ សិទ្ធី​ នាយកខុទ្ទកាល័យសម្តេច​តេជោ​ ហ៊ុន​ សែន​ ​នាករដ្ឋមន្ត្រី​ ចាត់តាំងឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដឹកនាំក្រុមការងារ​ រួមជាមួយអាជ្ញាធរស្រុកស៊ីធរកណ្តាល​ បានចុះមកជួបណែនាំសិប្បកររូបនេះឱ្យបញ្ឈប់ការសូនរូប​សម្តេចតេជោជាបន្ទាន់ ហេីយឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា " សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ" ដូច្នេះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វេីរូបសំណាក​ ឬសូនរូប​ ឬក៏ចាក់ពុម្ពរូបសម្តេចនោះទេ។ តាមការបញ្ជាក់របស់ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ ខាងលេីនេះ​ ក៏ជាសារចែករំលែកដល់សាធារណជនឱ្យបានជ្រាបផងដែរ។ ក្រោយទទួលបានការណែនាំប្រកបដោយមនោសញ្ចតនាពីសំណាក់ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ បានទទួលយកដោយសេចក្តីរីករាយ​ និងការគោរពស្រលាញ់​ ហេីយគាត់ក៏បានកែរូបសំណាកដីឥដ្ឋដែលគាត់បានធ្វេីកន្លងមក​នោះ​ ឱ្យទៅជារូបសំណាកតាឥសីវិញ​ ដេីម្បីបញ្ជាក់អំពីសេចក្តីគោរពស្រលាញ់ដ៏ស្មោះចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលជាលោកឪពុកប្រកបដោយព្រហ្មវិហារធម៌​ ​និងជាអ្នកដឹកនាំដ៏ឆ្នេីមប្រកបដោយគតិបណ្ឌិត​ ធ្វេីឱ្យប្រទេសជាតិមានភាពរីកចម្រេីនលេីគ្រប់វិស័យ​ ជីវភាពប្រជាជនក៏មានភាពល្អប្រសេីរឡេីងជាលំដាប់។  ជាមួយគ្នានេះ​  សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ ក៏បានអំពាវនាវឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយចែករំលែកនូវសារសុំទោសរបស់លោក​ និងក្រុមគ្រួសារចំពោះសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ហេីយសូមឱ្យអ្នកលេងហ្វេសប៊ុកដែលបានយករូបដែលគាត់បានបង្ហោះទាំងខុសឆ្គងកន្លងមកជួយលុបចេញវិញផង។







Friday, August 19, 2022

លិខិតសុំទោសជាសាធារណ: ខ្ញុំបាទទាំងអស់គ្នាចំនួន០៧នាក់ មកពីអង្គភាពគេហទំព័រនិងអង្គភាពកាសែតផ្សេងគ្នា ....

kkkចំនួនអ្នកទស្សនា: Views



លិខិតសុំទោសជាសាធារណ:
ខ្ញុំបាទទាំងអស់គ្នាចំនួន០៧នាក់ មកពីអង្គភាពគេហទំព័រនិងអង្គភាពកាសែតផ្សេងគ្នា ដែលបានចុះទៅយកព័ត៌មាន នៅចំណុចព្រំដែនព្រែកចាក ស្ថិតនៅក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមការញុះញង់អូសទាញ របស់ក្រុមជនអគតិ និងដោយសារគ្មានវិជ្ជាជីវះអ្នកសារព័ត៌មាន បានបណ្តាលអោយប៉ះពាល់ ដល់កិត្តិយសស្ថាប័នគយ និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តម គុណញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេសលោកយីថុល អតីតប្រធានការិយាល័យគយនិងរដ្ឋករព្រែកចាក។

ថ្ងៃនេះទី១៩ខែសីហាឆ្នាំ២០២២ ខ្ញុំបាទទាំងអស់គ្នា សូមធ្វើការសុំទោសជាសាធារណ: ចំពោះឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ពិសេសលោកយីថុល។សូមឯកឧត្តមប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកយីថុល មេត្តាអធ្យាស្រ័យនិងទទួលនូវការសុំទោសជាសាធារណ: ចំពោះខ្ញុំបាទទាំងអស់គ្នា ដោយក្តីអនុគ្រោះ។



Saturday, August 13, 2022

ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍ចំនួន២ទីតំាងតាមផ្លូវចូលខ្លោងទ្វារវត្តសិរីឧត្តម បង្គ្រាបបានមួយភ្លេីងចំបេីងពេលនេះបើកដំណើការឡេីងវិញធម្មតាហេីយ....

kkkចំនួនអ្នកទស្សនា: Views

ពលរដ្ឋលើកឡើងថា : ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍២ទីតំាងអមសងខាងផ្លូវចូលខ្លោងទ្វារវត្តសិរីឧត្តម

ក្រោយពេលសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្វាយទាបខេត្តស្វាយរៀង

បង្គ្រាបបានមួយដង្ហើមចង្រិតក៏បើកដំណើការឡេីងវិញជាធម្មតា។

ប្រជាពលរដ្ឋដាក់ការសង្ស័យទៅលេីសមត្ថកិច្ចមូលដ្ឋានថាប្រហែលជាត្រូវថ្នាំរបស់ក្រុមញៀនល្បែហេីយមេីលទៅបានជាបង្ក្រាបហេីយលេងវិញៗយ៉ាងដូច្នេះ។

ប្រជាពលរដ្ឋបានថ្អូញថ្អែថាគាត់មានការភ័យខ្លាចជាខ្លាំងព្រោះក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយល្បែងសុីសងបង្គ្រាបហើយឲ្យបើកវវិញៗជាច្រើនកន្លែងបែបនេះ ហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ជាប្រភពនៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ។ដេីម្បីភូមិឃុមានសុវត្ថភាពសមត្ថកិច្ចត្រូវបង្រ្កាបរាល់អ្វីៗដែលជាល្បែងធ្វេីឲ្យប៉ពាល់ដល់សុខសុវត្ថភាពប្រជាពលរដ្ឋ។