សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Monday, January 30, 2023

ហេតុអ្វីសុីហ្គេម២០២៣ គ្មានឈ្មោះ កែវ រំចង់ ?

kkkចំនួនអ្នកទស្សនា: Views


 កែវ រំចង់ និយាយទាំងទឹកមុខក្រៀមក្រំថា “ ហេតុអ្វីសុីហ្គេម២០២៣ គ្មានឈ្មោះ កែវ រំចង់ ? ខ្ញុំអន់ចិត្តណាស់ហេតុអ្វីមិនដាក់ឈ្មោះខ្ញុំប្រកួតតំណាងប្រទេសក្នុងសុីហ្គេមប្រទេសយើង ? ទាំងដែលខ្ញុំធ្លាប់កសាងឈ្មោះ ធ្លាប់ជួយលើកមុខមាត់ប្រទេសជាតិម្នាក់ដែរ ។ រឿងគីឡូមិនមែនជាបញ្ហាទេ ប្រសិនបើប្រាប់ថាជ្រើសរើសខ្ញុំ ខ្ញុំអាចធ្វើបាន ។ 😥

ខ្ញុំមានតែសំពះសុំបងប្អូនជួយចែករំលែកនិងផ្សព្វផ្សាយព័ត៍មានដើម្បីឲ្យខ្ញុំបានប្រកួតផង ។ ប្រភពបណ្តាញសង្គម



Saturday, January 28, 2023

ល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទឹកដីស្រុកស្រុកទ្រាំងយ៉ាងសប្បាយសមត្ថកិច្បង្តាប...ច

kkkចំនួនអ្នកទស្សនា: Views

 


(តាកែវ ) ក្រុមអ្នកញៀនល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទឹកដីស្រុកស្រុកទ្រាំងយ៉ាងសប្បាយសមត្ថកិច្ចហាក់ធ្វេីមិនដឹង ចំលោក ឃុត ភិន អធិការស្រុកទ្រាំង ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន ចំពោះរឿងល្បែងស៊ីសងខុសច្បាប់ ដែ លកំពុងតែមានជាបន្តបន្ទាប់ក្នុងមូល ដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងល្បែងស៊ីសងប្រភេទមាន់ជល់តាម ឡែប ថបតូចៗ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងពពាក់ពពូន​ស្ថិតនៅ ភូមិល្វេ ឃុំប្រាំបីមុំ និងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវផ្ដុំគ្នាលេងល្បែង យ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចបង្ក្រាបសោះឡើយ។

ប្រភពពលរដ្ឋបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា ថ្ងៃសៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៤-៥ល្ងាច និងមានភ្នាល់ដាក់លុយយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។


ប្រជាពលរដ្ឋបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ជា សាធារណៈនេះ ព្រោះជាហេតុនាំឱ្យកើតមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។


ករណីនេះដែរប្រជាពលរដ្ឋសំណូមពស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងកាផរនគរបាលខេត្តតាកែវ សូមជួយចាត់វិធានកា រទប់ស្កា ត់ចំពោះល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកទ្រាំងនេះផង.. ប្រភពរស្មីភ្នំដា

ចៅសង្កាត់ច្បារអំពៅទី២សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសង្កាត់...

kkkចំនួនអ្នកទស្សនា: Views

 

នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៣ លោក យុិន វុធចៅសង្កាត់ច្បារអំពៅទី២និងក្រុមប្រឹក្សាង្កាត់បានបេីកកិច្ចប្រជុំផ្សព្វផ្សាយដល់ប្រធានក្រុមបក្សនៃគណ:បក្សប្រជាជនកម្ពុជាក៍ដូចជាជួនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់អោយទៅបោះឆ្នោតជួនគណ:ប្រជាជនកម្ពុជា...ថ្ងៃទឹ២៣.០៧.ឆ្នាំ២០២៣.ឆ្លៀតឪកាសនេះផងដែរ លោកចៅសង្កាត់ក៍ប្រាប់ដល់ប្រជាពលរដ្ឋថាបេីប្រជាពលរដ្ឋណាមានកូនគ្រប់អាយុ១៥ឆ្នាំត្រូវមកធ្វេីអត្ថសញ្ញាប័ណ្ណសៀវភៅគ្រួសារ.ប័ណ្ណស្នាក់នូវ

ប័ណ្ណក្រីក្រជាដេីម...







Wednesday, January 25, 2023

បនល្បែង​ស៊ីសងណេត​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ​នៅខណ្ឌបឹងកេងកង...

kkkចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ​) ល្បែងស៊ីសង​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ នៅតាម​បណ្តោយ​ផ្លូវ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កំពុងតែ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។

សេចក្តីរាយការណ៍ មាន​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​}​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ​នៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន ខាងត្បូង​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ល្បែង​នេះ​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង មាន​ចំណាត់ការ​យ៉ាង​ណា​ដែ​.? ឬ​ក៏​ទុក​បណ្តែតបណ្ដោយ​ឲ្យ​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រង​គ្រោះ​និង​ក្តៅក្រហាយ​ដោយ​ល្បែង​ទាំងនេះ។​

ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​កំពុង​មាន​មន្ទិល​យ៉ាងខ្លាំង​ចំពោះ​លោក វុ​ឌ្ឍ ផូសារ​វន្ត អធិការ​ខណ្ឌ​បឹង​កេងកង ខណៈ​ល្បែងស៊ីសង​បើក​លេង​ច្បាស់​ក្រ​ឡែក​បែរជា​មិន​មាន​សមត្ថភាព​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះបង្ក្រាប​ចុះ​ឱ្យ​ពលរដ្ឋ​ទៅ​រំពឹង​អ្វី​ទៀត​បើ​ល្បែងស៊ីសង​ក្នុង​ដែន​របស់​ខ្លួន​បង្ក្រាប​មិន​បាន​ផង​។​


​សូមជម្រាបថា​? កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។

សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ចាំ​មើល​ថា តើ​ទីតាំង​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​} នេះ​នឹង​ទៅជា​យ៉ាងណា ហើយ​តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ពិសេស​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង និង លោក វុ​ឌ្ឍ ផូសារ​វ​ន្ត័ អធិការ​ខណ្ឌ​បឹង​កេងកង ចុះ​ទៅ​បង្ក្រាប​ដេីម្បីអនុវត្តលេីទីតាំង​ល្បែងសុីសងផង