សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Saturday, January 28, 2023

ល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទឹកដីស្រុកស្រុកទ្រាំងយ៉ាងសប្បាយសមត្ថកិច្បង្តាប...ច

kkkចំនួនអ្នកទស្សនា: Views

 


(តាកែវ ) ក្រុមអ្នកញៀនល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទឹកដីស្រុកស្រុកទ្រាំងយ៉ាងសប្បាយសមត្ថកិច្ចហាក់ធ្វេីមិនដឹង ចំលោក ឃុត ភិន អធិការស្រុកទ្រាំង ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន ចំពោះរឿងល្បែងស៊ីសងខុសច្បាប់ ដែ លកំពុងតែមានជាបន្តបន្ទាប់ក្នុងមូល ដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងល្បែងស៊ីសងប្រភេទមាន់ជល់តាម ឡែប ថបតូចៗ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងពពាក់ពពូន​ស្ថិតនៅ ភូមិល្វេ ឃុំប្រាំបីមុំ និងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវផ្ដុំគ្នាលេងល្បែង យ៉ាងអនាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចបង្ក្រាបសោះឡើយ។

ប្រភពពលរដ្ឋបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា ថ្ងៃសៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៤-៥ល្ងាច និងមានភ្នាល់ដាក់លុយយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។


ប្រជាពលរដ្ឋបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ជា សាធារណៈនេះ ព្រោះជាហេតុនាំឱ្យកើតមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។


ករណីនេះដែរប្រជាពលរដ្ឋសំណូមពស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងកាផរនគរបាលខេត្តតាកែវ សូមជួយចាត់វិធានកា រទប់ស្កា ត់ចំពោះល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកទ្រាំងនេះផង.. ប្រភពរស្មីភ្នំដា

0 Comments:

Post a Comment