(ខេត្តតាកែវ) ប្រជាពលរដ្ឋរាយការណ៍មកសារព័ត៌មានឲ្យដឹងថា មានទីតាំងល្បែងសុីសង ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ ខុសច្បាប់ ក្នុងផ្ទះ មួយកន្លែង ដែលមានទីតំា ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងជិះសុទ្ធតែឡានមកលេង ចេញចូលមិនដាច់មិនដាច់ពេលវេលាសោះឡេីយ។
ប្រភពដ៍ដែលបានឲ្យដឹងថា ចំពោះទីតាំងនេះបានបើកដំណើរការយ៉ាងច្រើនថ្ងៃមកហើយ និងកំពុងតែបន្តសកម្មភាពលេងយ៉ាងគឃ្លើន ប៉ុន្តែបែរជាមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកអធិការនគរបាលស្រុកបាទី គួរមានវិធានការចំពោះទីតាំងល្បែងស៉ីសងខាងលេីនេះផងព្រោះរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុចដែលបានដាក់ចេញ៕









0 Comments:
Post a Comment