សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Saturday, February 4, 2023

ឯកឧត្តម ខៀវ កាញារិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ភារកិច្ចជូនលោក ប៉ែន បូណា ឱ្យទទួលបន្ទុកពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន

kkkចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេចចាត់ តាំងប្រគល់ភារកិច្ច ជូនលោក ប៉ែន បូណា ដែលទើបតែទទួលតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ឱ្យទទួលបន្ទុកការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន។

សូមជ្រាបថា កាលពីខែធ្នូ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា លោក ប៉ែន បូណា គឺជាអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលបានប្រឡូកក្នុងវិស័យនេះអស់ជាច្រើនឆ្នាំមកហើយ៕


0 Comments:

Post a Comment