សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......

Sunday, September 11, 2022

ទីតាំងលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ១កន្លែងបើកលេងបានយ៉ាងរលូនជាប្រយោជន៍របស់សមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប..

kkkចំនួនអ្នកទស្សនា: Views

 


តាកែវ = ពលរដ្ឋរស់នៅក្នុងក្រុងដូនកែវសំដែងការមិនពេញចិត្តចំពោះទីតាំងមាន់ជល់អនឡាញតាមទូរទស្សន៍០១កន្លែងនៅជិតសាលាសង្កាត់រកាក្រៅកំពុងតែបើកលេងយ៉ាងសប្បាយ។ចាប់បេីកលេងពីព្រឹករហូតដល់យប់ចំណែកអជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនបានបង្ក្រាបអ្វីឡើយព្រោះនៅជិតសាលាសង្កាត់ពេក ទីតាំងល្បែងនោះស្ថិតនៅក្នុងទាមកាហ្វេ (ដុង ហេ កាហ្វេ) ក្នុង ភូមិត្រាំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ល្បែងសុីសងមាន់ជល់អនឡាញតាមទូរទស្សន៍ខាងលើនេះជាកម្មសិទ្ធិរបស់ យីហោ(SR88) ដែលកំពង់តែវាយលុក នៅក្នុងទឹកដីទីរួមខេត្ត តាកែវ ដែលជាបេះដូងរបស់ប្រជាជនក្នុងខេត្តតាកែវ សួថាតើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីបើបទល្មើសល្បែងស៊ីសងនៅចំកណ្ដាលទីក្រុងទៅហើយនោះ អាជ្ញាធរមានសមត្ថកិច្ចបែរជាមិនមានវិធានការទប់ស្កាត់ឬបង្រាបសោះ។

ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញតាមទូរទស្សន៍ខាងលើនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះល្បែងសុីសងជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ចំណែក លោក ឥន មណ្ឌល អធិការ នៃអធិការដ្ឋានននគរបាលក្រុងដូនកែវ ពលរដ្ដ្ឋថាទោះបីជាមានសេចក្តីរាយការណ៍យ៉ាងណាក៏ល្បែងសុីសងខាងលើនេះនៅតែរក្សាការលេងបានយ៉ាងរំភើយដ៍ដែល។

ពលរដ្ឋក្នុងក្រុងដូនកែវស្នើសុំឲ្យលោក ឈាង ផាន់ណារ៉ា ស្នងការដ្ថាននគរបាលខេត្តតាកែវ ជួយចាត់មន្ត្រីជំនាញខេត្តចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផងដេីម្បីគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់។



0 Comments:

Post a Comment